អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) កំពុងស្វែងរកអ្នកប្រឹក្សា ឬក្រុមប្រឹក្សាវិជ្ជាជីវៈដែលមានគុណវុឌ្ឍិ ដើម្បីគាំទ្រកម្មវិធីច្បាប់ស្របតាមនីតិវិធី សម្រាប់ PLASED ក្រោមគម្រោង CLESIDRA នៅខេត្តរតនគិរី។
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (Building Community Voices – BCV) គឺជាអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០០៧។ BCV មានបេសកកម្មលើកកម្ពស់សិទ្ធិ សមត្ថភាព និងការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ក្នុងការទទួលបានព័ត៌មាន ការចូលរួមគ្រប់គ្រងធនធាន និងការកែលម្អជីវភាព តាមរយៈកម្មវិធីផ្សព្វផ្សាយការយល់ដឹង ការអភិវឌ្ឍន៍សហគមន៍។
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ មានចក្ខុវិស័យក្នុងសង្គមមួយ ដែលពលរដ្ឋទាំងអស់អាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការគ្រប់គ្រងធនធាន ដើម្បីអភិវឌ្ឍឲ្យមានសមភាព និងចីរភាពនៅកម្ពុជា។
អំពីគម្រោង CLESIDRA
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ កំពុងអនុវត្តគម្រោងដែលទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ក្រោមគម្រោង “គាំទ្រអង្គការសង្គមស៊ីវិល សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ” (EuropeAid/175673/DD/ACT/KH) ជាមួយដៃគូ FELCOS, ILS LEDA និង UPWD។
មានគោលបំណង៖
- វេទិកាសន្ទនាពហុភាគីពាក់ព័ន្ធ
- យន្តការធ្វើការសម្រេចចិត្តដោយការចូលរួម
- ពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិល
- ការវិភាគខ្សែសង្វាក់តម្លៃក្នុងវិស័យសំខាន់ៗ
- ធ្វើអោយមានប្រព័ន្ធសេវាកម្មដ៏ទូលំទូលាយមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងស្រុក
ចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះគឺការបង្កើត និងការធ្វើឱ្យស្របច្បាប់នៃ PLASED ដែលជាវេទិកាសាធារណៈ-ឯកជនមួយដែលអាចដំណើរការបាន ដែលអនុញ្ញាតឱ្យមានការសន្ទនា និងកិច្ចសហការសម្រាប់ការអភិវឌ្ឍនៅក្នុងខេត្តរតនគីរី។
គោលបំណងជ្រើសរើសអ្នកប្រឹក្សាផ្លូវច្បាប់
ផ្តល់ការគាំទ្រផ្នែកច្បាប់ និងជំនួយសម្រាប់ការបង្កើត និងចុះបញ្ជី PLASED ឱ្យស្របច្បាប់ និងតាមរយៈការទាមទាររបស់ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។
វិសាលភាពការងារ
អ្នកប្រឹក្សាដែលត្រូវបានជ្រើសរើស នឹង៖
- កំណត់ និងវិភាគជម្រើសផ្លូវច្បាប់សម្រាប់បង្កើត PLASED ក្នុងច្បាប់កម្ពុជា
- រៀបចំសេចក្តីព្រាងបទប្បញ្ញត្តិ PLASED ស្របតាមតម្រូវការរបស់គណៈកម្មការគ្រប់គ្រង PLASED
- ដឹកនាំ និងគាំទ្រដំណើរការចុះបញ្ជីជាផ្លូវការ រួមទាំងការដាក់ស្នើឯកសារទៅអាជ្ញាធរពាក់ព័ន្ធ
- សហការយ៉ាងជិតស្និទ្ធជាមួយ BCV និងដៃគូម៉ោង (FELCOS, ILS LEDA, UPWD)
ការងារទាំងអស់នឹងធ្វើក្រោមការត្រួតពិនិត្យរបស់ BCV។
រយៈពេលអនុវត្ត
- រយៈពេលផ្តល់សេវា៖ ២ខែ
- ចាប់ផ្តើមការងារភ្លាមៗក្រោយចុះហត្ថលេខាកិច្ចសន្យា
- អាចបន្ថែមរយៈពេលដោយផ្អែកលើស្ថានភាព និងតម្រូវការគម្រោង
អ្នកដាក់ពាក្យត្រូវផ្តល់៖
- ពេលវេលាកំណត់ និងលទ្ធផលដែលបានស្នើឡើង
- ថវិការួមទាំងពន្ធលើតម្លៃបន្ថែម (WHT) ១៥% ឬអាករលើតម្លៃបន្ថែម (VAT) ១០%
- លេខចុះបញ្ជីអាករលើតម្លៃបន្ថែម (VATIN) ប្រសិនបើមាន
ឯកសារត្រូវដាក់ស្នើ
- លិខិតស្នើសុំ (Cover letter)
- ប្រវត្តិរូប ឬពត៌មានសង្ខេបក្រុមហ៊ុន
- វិធីសាស្រ្តណែនាំការងារ (បើចង់ដាក់ស្នើ)
- មិនចាំបាច់ភ្ជាប់សញ្ញាបត្រ ទើបតែបេក្ខជនដែលជាប់ជម្រើសបឋមនឹងត្រូវស្នើ
របៀបដាក់ពាក្យ
ដាក់ពាក្យស្នើសុំរបស់អ្នកត្រឹមថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦
តាមអ៉ីម៉ែល៖ chanthy@bcv-cambodia.org
មានតែបេក្ខជនដែលជាប់ការសម្ភាសន៍ប៉ុណ្ណោះដែលនឹងត្រូវបានទាក់ទងទៅ។

