ការចងបណ្តាញដែលដល់អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន (LAs) និងអ្នកផ្តល់សេវាសេដ្ឋកិច្ចសង្គម (SESP) ដើម្បីរក្សាការសន្ទនជាបន្តបន្ទាប់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន។
បង្កើតយុទ្ធសាស្ត្រភាពធន់ចំនួនបួនសម្រាប់វិស័យក្នុងស្រុកសំខាន់ៗ៖ ស្រូវ ដំឡូងមី ស្វាយចន្ទី និងអេកូទេសចរណ៍ធម្មជាតិ។
.
COSS: ជាសាខាដំណើរ ការរបស់ PLASED។ តួនាទីរបស់ COSS ជាកន្លែងផ្តល់សេវាកម្មតែមួយគត់សម្រាប់អតិថិជន។ សេវាដែល COSS នឹងផ្តល់មានដូចជាជំនួយបច្ចេកទេស បណ្តុះបណ្តាល និងគាំទ្រអាជីវកម្ម រួមទាំងសេវាដែលពាក់ព័ន្ធផ្សេងទៀត។
យុទ្ធសាស្ត្រសម្រាប់ភាពធន់ទាំងបួន (STRAT)
គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនៃការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ (STRAT) នៅខេត្តរតនគីរី ផ្តោតលើការលើកកម្ពស់វិស័យសំខាន់ៗចំនួនបួន៖ ស្រូវ ដំឡូងមី ស្វាយចន្ទី និងទេសចរណ៍ធម្មជាតិ។
យុទ្ធសាស្ត្រទាំងនេះមានគោលបំណងកសាងសេដ្ឋកិច្ចក្នុងស្រុកដែលមានការប្រកួតប្រជែង រួមបញ្ចូល ប្រកបដោយចីរភាព និងធន់ តាមរយៈការចូលរួមពីសហគមន៍ សេវាកម្មប្រសើរឡើង អភិបាលកិច្ចកាន់តែរឹងមាំ និងការការពារបរិស្ថាន។
គំនិតផ្តួចផ្តើមនេះគាំទ្រដល់កសិករ អាជីវកម្មក្នុងស្រុក ស្ត្រី យុវជន និងសហគមន៍ងាយរងគ្រោះ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច ដោយបង្កើនផលិតភាព ការចូលទៅកាន់ទីផ្សារ និងឱកាសចិញ្ចឹមជីវិត។








គេហទំព័រនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ខ្លឹមសារនៅក្នុងគេហទំព័រនេះជាការទទួលខុសត្រូវទាំងស្រុងរបស់អ្នកនិពន្ធ ហើយមិនឆ្លុះបញ្ចាំងពីទស្សនៈ ឬមតិរបស់សហភាពអឺរ៉ុបទេ។
