គម្រោងការចងបណ្តាញ និងការពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍសង្គមបែបបរិយាប័នក្នុងខេត្តរតនគិរី (CLESIDRA)
សង្គមស៊ីវិលដែលមានអំណាច និងឯករាជ្យភាព គឺជាគន្លឹះឆ្ពោះទៅរកអភិបាលកិច្ចល្អ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
គម្រោង CLESIDRA ជាគម្រោងដែលមានគោលបំណង ក្នុងការបង្កើតឱកាសបង្កើនប្រាក់ចំណូល និងសេវាកម្ម គាំទ្រសេដ្ឋកិច្ចសង្គមសម្រាប់កសិករខ្នាតតូច ស្ត្រី និង យុវជនដែលរស់នៅក្នុងខេត្តរតនគិរី នៃប្រទេសកម្ពុជា។ ដូច្នេះគម្រោងនឹងបង្កើតវេទិកាពហុភាគីអចិន្ត្រៃយ៍ (ហៅថា PLASED) ដែលមានសង្គមស៊ីវិល និងក្រុមអ្នកផលិត សម្រួល នឹងពិភាក្សាសហការជាមួយអាជ្ញាធរមូលដ្ឋាន ដល់ការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្ម ផ្នែកកសិកម្ម និង ទេសចរណ៍ ដើម្បីធានាបាននូវនិរន្តរភាព និងការប្រកួត ប្រជែង និងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពក្នុងការ អនុវត្ត។
ក្រុមគោលដៅ
ក្រុមទទួលផល
ខ្សែសង្វាក់តម្លៃទាំង៤
លទ្ធផលរំពឹងទុក

ខិត្តប័ណ្ណផ្សព្វផ្សាយអំពីគម្រោងខ្លេស៊ីដ្រា
https://clesidra.org/app/uploads/2026/08/CLESIDRA-Leaflet_page-0002.pdf
ទាញយក
លទ្ធផលដំបូងនៃការវាយតម្លៃ រ៉េស្កូ(RESCO) គឺការកំណត់អត្តសញ្ញាណនៃចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃដំឡូងមីដែលត្រូវសម្រេចនៅឆ្នាំ២០៣០ និងមាន “ការបង្កើនតម្លៃដំឡូងមី និងបង្កើនការលក់នៅលើទីផ្សារខេត្ត និងថ្នាក់ជាតិចំនួន ៤០% ដោយផ្តល់ការងារជាចម្បងដល់ប្រជាជនដែលខ្វះខាតបំផុត និងរាប់បញ្ចូល គុណសម្បត្តិប្រកួតប្រជែងរបស់ខ្លួន ដែលមានលក្ខណៈប្លែកពីគេ និងតម្លៃដ៏ច្រើនលើសលប់។ ដូចការពិត ដំឡូងមីរតនគិរីអាចត្រូវបានបង្ហាញជាផលិតផល ដែលមានលក្ខណៈពិសេសដែលត្រូវបានកោតសរសើរ និងមានសមត្ថភាពក្នុងការផ្គត់ផ្គង់តម្រូវការអតិថិជនជាមួយនឹងបរិមាណដ៏ច្រើនរបស់វា។
https://clesidra.org/app/uploads/2026/08/ផែនការយុទ្ធសាស្រ្តវិស័យដំឡូងមី.pdf
ទាញយក
ចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ ស្វាយចន្ទី
លទ្ធផលដំបូងនៃការវាយតម្លៃប្រើប្រាស់វិធីសាស្រ្ដ រេស្កូ(RESCO) គឺការកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្វាយចន្ទីដែលត្រូវសម្រេចនៅឆ្នាំ 2030 រួមទាំង “ការបង្កើនការលក់គ្រាប់ស្វាយចន្ទីនៅលើទីផ្សារជាតិ និងអន្តរជាតិរហូតដល់ 30% តាមរយៈការជំរុញការផលិតផលិតផលគ្រាប់ស្វាយចន្ទី និងផលិតផលកែច្នៃពីគ្រាប់ស្វាយចន្ទី ដោយពឹងផ្អែកលើគុណសម្បត្តិប្រកួតប្រជែងរបស់វា ដូចជាលក្ខណៈសរីរាង្គ និងតម្លៃដែលមិនប៉ះពាល់ដល់បរិស្ថាន”។ ជាក់ស្តែង គ្រាប់ស្វាយចន្ទីខេត្តរតនគិរីត្រូវបានគេកោតសរសើរចំពោះរសជាតិដ៏ពិសេសរបស់វា – ក្រែមទឹកដោះគោ(ខ្ទិះ និងមានរស់ជាតិឆ្ងាញ់) ឈ្ងុយ – ផ្តល់អារម្មណ៍ចង់ញ៉ាំកាន់តែច្រើនឡើង – ដែលគុណភាពត្រូវបានធានាដោយការយកចិត្តទុកដាក់ពីសំណាក់ការធ្វើការងារដោយដៃដ៏ឈ្លាសវៃរបស់កសិករ និងការមិនប្រើជីគីមី។
https://clesidra.org/app/uploads/2026/08/ចន្ទីរ.ផែនការយុទ្ធសាស្រ្តខ្សែសង្វាក់តម្លៃចន្ទីរ.pdf
ទាញយក
ចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ស្រូវ
លទ្ធផលដំបូងនៃការវាយតម្លៃប្រើប្រាស់វិធីសាស្រ្ដ រេស្កូ (RESCO) គឺការកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មស្រូវដែលត្រូវសម្រេចនៅឆ្នាំ 2030។
ចក្ខុវិស័យនេះមាន ការបង្កើនទីផ្សារជាតិ(ទីផ្សារក្នុងស្រុក)ចំនួន 30% និងទីផ្សារអន្តរជាតិចំនួន 10% ដោយពឹងផ្អែកលើអត្ថប្រយោជន៍ប្រកួតប្រជែងដែលផ្តល់ដោយដំណើរការផលិតតាមបែបសរីរាង្គ(បែបធម្មជាតិ) និងសមត្ថភាពរបស់កសិករក្នុងការធ្វើឲ្យរុក្ខជាតិធន់នឹងជំងឺ ហើយក៏អរគុណចំពោះប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងចំណេះដឹងបែបប្រពៃណី។ .ជាក់ស្តែង ស្រូវក្នុងខេត្តរតនគិរី អាចត្រូវបានចាត់ទុកថាជាស្រូវ/អង្ករសរីរាង្គដ៏ល្អបំផុតរបស់កម្ពុជា ដែលដាំដុះដោយដៃដ៏ឈ្លាសវៃនៃប្រពៃណីបុរាណក្នុងស្រុក។
https://clesidra.org/app/uploads/2026/08/ផែនការយុទ្ធសាស្រ្តវិស័យស្រូវ.pdf
ទាញយក
ចក្ខុយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍អេកូទេសចរណ៍
លទ្ធផលដំបូងនៃការវាយតម្លៃ រេស្កូ(RESCO) គឺការកំណត់អត្តសញ្ញាណនៃចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃអេកូទេសចរណ៍ដែលត្រូវសម្រេចនៅឆ្នាំ២០៣០ គឺមានការកើនឡើងយ៉ាងហោចណាស់ ៣០% នៃចំនួនភ្ញៀវទេសចរណ៍ មកស្នាក់នៅកំសាន្តយ៉ាងតិច ២យប់ ជាមធ្យម។ ក្នុងនោះយើងក៏សំដៅយកភាពដ៏ស្អាតស្រស់បំព្រងខុសប្លែកពីគេនៅក្នុងតំបន់ វិធានការការពារបរិស្ថាន និងវប្បធម៌អរិយធម៌ ដែលនេះអាចផ្ដល់ជាឪកាសការងារដល់ប្រជាពលរដ្ឋជាពិសេសអ្នកដែលខ្វះខាតបំផុត ។ ជាការពិតណាស់ ភ្ញៀវទេសចរណ៍ដែលមកកាន់ខេត្តរតនគិរីនឹងរីករាយជាមួយនឹងតំបន់លំហែដែលមានទំហំផ្ទៃដីដ៏ធំ តំបន់មានភាពទាក់ទាញដ៏ច្រើនដូចជា ទេសភាពធម្មជាតិ ភ្នំនិងព្រៃឈើ ឧទ្យានជាតិ ទឹកជ្រោះ បឹងធម្មជាតិ ទន្លេ ភ្នំភ្លើងបុរាណ កំសាន្តមើលសត្វស្លាប សកម្មភាពកីឡា និងកម្សា វប្បធម៌ ភូមិវប្បធម៌ជនជាតិដើមភាគតិច ជាមួយនឹងការតាំងពិព័ណ៌សិល្បៈ តន្ត្រីប្រពៃណីបុរាណ រួមទាំងរបាំ បទចម្រៀង និងឧបករណ៍តន្ត្រី រឿងព្រេងនិទាន និងទីកន្លែងបន់ស្រន់ ។
https://clesidra.org/app/uploads/2026/08/ផែនការយុទ្ធសាស្រ្តអេកូទេសចរណ៍ធម្មជាតិ.pdf
ទាញយក