Close

អំពី CLESIDRA

គម្រោង CLESIDRA (ការចងបណ្តាញ និងការពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍសង្គមបែបបរិយាប័ន្នក្នុងខេត្តរតនគីរី ប្រទេសកម្ពុជា) គឺជាកិច្ចខិតខំប្រឹងប្រែងឈានមុខគេមួយដែលទទួលបានមូលនិធិរួមគ្នាពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងខេត្តរតនគីរី។ វាជាការស្វែងរកការភ្ជាប់គម្លាតរវាងសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ដោយមានគោលបំណងបង្កើតបរិយាកាសយូរអង្វែង ដែលលើកទឹកចិត្តដល់ភាពជាពលរដ្ឋសកម្ម និងកំណើនសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើម CLESIDRA ផ្តោតលើលទ្ធផលសំខាន់ៗចំនួនបី៖

  • វេទិកាសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងខេត្តរតនគិរី(PLASED) – ការចងបណ្តាញដែលដល់អង្គការសង្គមស៊ីវិល អាជ្ញាធរ​មូលដ្ឋាន (LAs) និងអ្នកផ្តល់សេវាសេដ្ឋកិច្ចសង្គម (SESP) ដើម្បីរក្សាការសន្ទនាជាបន្តបន្ទាប់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន។
  • យុទ្ធសាស្ត្រនៃការចូលរួមអំពីខ្សែច្រវ៉ាក់តម្លៃ (STRAT) – បង្កើតយុទ្ធសាស្ត្រភាពធន់ចំនួនបួនសម្រាប់វិស័យក្នុងស្រុកសំខាន់ៗ៖ ស្រូវ ដំឡូងមី ស្វាយចន្ទីរ និងអេកូទេសចរណ៍។
  • ប្រព័ន្ធសេវាកម្មបើកទូលាយ (COSS) – ផ្នែករងមួយនៃ PLASED ដែលមានគោលបំណងផ្តល់សេវាកម្មជាក់ស្តែង និងការគាំទ្រ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គមរបស់ខេត្ត។

គម្រោង CLESIDRA គឺជាកិច្ចខិតខំប្រឹងប្រែងសហការដែលត្រូវបានបង្កើតឡើងដោយ​ភាពជាដៃគូដ៏ឧឡារិករបស់អង្គការក្នុងស្រុក និងអន្តរជាតិ៖

  • អង្គការហ្វែលកុស (FELCOS)
  • អង្គការអ៊ិល្សលេដា (ILS LEDA)
  • អង្គការអភិវឌ្ឍសំលេងសហគមន៍ (BCV)
  • អង្គការអភិវឌ្ឍស្រ្តីក្រីក្រទីក្រុង (UPWD)

រួមគ្នា, ដៃគូទាំងនេះកំពុងធានាថា ការអភិវឌ្ឍនៅរតនគីរីមិនមែនគ្រាន់តែជាតួលេខសេដ្ឋកិច្ចនោះទេ ប៉ុន្តែថែមទាំងអំពីប្រជាជនដែលរស់នៅទីនោះទៀត

គុណតម្លៃស្នូល

ការធ្វើការងារជាក្រុម

សមាជិកក្រុមរបស់យើងមានជំនាញផ្សេងៗគ្នា ហើយយើងឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងការធ្វើការដើម្បីសម្រេចបាននូវគោលដៅរួម។

ភាពជាម្ចាស់

បុរស និងស្ត្រី នឹងមានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន ហើយពួកគេនឹងកាន់កាប់ទាំងស្រុងនូវគម្រោង និងសកម្មភាពទាំងនោះ។

បរិយាប័ន្ន

ប្រជាពលរដ្ឋទាំងអស់ដោយមិនគិតពីពូជសាសន៍ ភេទ ជាតិសាសន៍ ស្ថានភាពសង្គម និងអាយុ មានតួនាទីសំខាន់ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

គណនេយ្យភាព

យើងដំណើរការកម្មវិធីទាំងអស់ប្រកបដោយតម្លាភាព និងគណនេយ្យភាព យើងក៏ទាមទារឱ្យស្ថាប័នរដ្ឋាភិបាលទទួលយកគណនេយ្យភាព និងការបើកចំហខ្ពស់ចំពោះសហគមន៍មូលដ្ឋានដែលពួកគេបម្រើនៅគ្រប់កម្រិត (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)។

ការរំពឹងទុក

យើងជឿថានៅពេលដែលយើងមានការរំពឹងទុកខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ ចំណេះដឹង និងការរីកចម្រើន។ យើង​អាច​ត្រូវ​បាន​ជំរុញ​ឱ្យ​កាន់​តែ​ច្រើន​ក្នុង​ការ​រៀន វិវត្ត និង​បង្កើត​ផល​វិជ្ជមាន។

គុណតម្លៃស្នូល

យើង​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​ជីវភាព​សហគមន៍​ និងជនជាតិ​ដើម​ភាគតិចដែលងាយរងគ្រោះ។