អង្គការអភិវឌ្ឍន៍សំលេងសហគមន៍គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្នុងបំណងចែករំលែកធនធាន គំនិត ចំណេះជំនាញនិងបច្ចេកវិទ្យាដែលអាចធ្វើឱ្យទស្សនៈរបស់សហគមន៍មូលដ្ឋាននិងសមាជិកសហមមន៍ជនជាតិដើមភាគតិចត្រូវបានលឺតាមរយៈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយសហគមន៍ និងគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាននៅប្រទេសកម្ពុជា ។
ផែនការយុទ្ធសាស្ត្រទី ៤ ឆ្នាំ ២០១៩ ដល់ ២០២៣ ត្រូវបានបញ្ចប់ ហើយមានតម្រូវការខ្លាំងក្នុងការកសាងផែនការយុទ្ធសាស្រ្តទី ៥ ថ្មីពីឆ្នាំ ២០២៤ ដល់ ២០២៨ ដោយមើលឃើញនិន្នាការថ្មីនៃការអភិវឌ្ឍន៍ជាតិ តំបន់ និងសកលលោក។ ដោយផ្អែកលើភាពជោគជ័យ និងការអនុវត្តល្អបំផុតនៅក្នុងផែនការយុទ្ធសាស្រ្តកន្លងមក ផែនការនាពេលខាងមុខនេះនឹងស៊ីជម្រៅទៅក្នុងវិធីសាស្រ្តថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដែលធានាគុណភាពនៃសេវាកម្ម និងនិរន្តរភាពរបស់អង្គការ។
នៅក្នុងកម្រិតសហគមន៍មូលដ្ឋាន អង្គការអភិវឌ្ឍន៍សំលេងសហគមន៍នឹងធ្វើការងារកាន់តែស៊ីជម្រៅទៅលើមុខរបរសហគមន៍ និងគំរូអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ផ្ទាល់ និងក្លាយជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបានរួមចំណែកក្នុងការអភិវឌ្ឍនរបស់រាជរដ្ឋាភិបាល ។
កន្លងមកអង្គកាអភិវឌ្ឍន៍សំលេងសហគមន៍ បាននិងកំពុងធ្វើការដើម្បីគាំទ្រដល់ការពង្រឹងសហគមន៍ជនជាតិដើមភាគតិច និងការអភិវឌ្ឍន៍ជីវភាពតាមរយៈការសន្សំ ធនាគារស្រូវ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងសហគមន៍គោលដៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពត កំពង់ស្ពឺ និងកំពង់ឆ្នាំង។
សមាជិកក្រុមរបស់យើងមានជំនាញផ្សេងៗគ្នា ហើយយើងឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងការធ្វើការដើម្បីសម្រេចបាននូវគោលដៅរួម។
បុរស និងស្ត្រី នឹងមានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន ហើយពួកគេនឹងកាន់កាប់ទាំងស្រុងនូវគម្រោង និងសកម្មភាពទាំងនោះ។
ប្រជាពលរដ្ឋទាំងអស់ដោយមិនគិតពីពូជសាសន៍ ភេទ ជាតិសាសន៍ ស្ថានភាពសង្គម និងអាយុ មានតួនាទីសំខាន់ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
យើងដំណើរការកម្មវិធីទាំងអស់ប្រកបដោយតម្លាភាព និងគណនេយ្យភាព យើងក៏ទាមទារឱ្យស្ថាប័នរដ្ឋាភិបាលទទួលយកគណនេយ្យភាព និងការបើកចំហខ្ពស់ចំពោះសហគមន៍មូលដ្ឋានដែលពួកគេបម្រើនៅគ្រប់កម្រិត (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)។
យើងជឿថានៅពេលដែលយើងមានការរំពឹងទុកខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ ចំណេះដឹង និងការរីកចម្រើន។ យើងអាចត្រូវបានជំរុញឱ្យកាន់តែច្រើនក្នុងការរៀន វិវត្ត និងបង្កើតផលវិជ្ជមាន។
យើងធ្វើការដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងជនជាតិដើមភាគតិចដែលងាយរងគ្រោះ។