ក្រសួងពាណិជ្ជកម្មកំពុងពិចារណាលើការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ ២០២០-២០២៥ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការគាំទ្រពីខេត្ត។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ទាំងពីរ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតំបន់ស្វយ័ត Guangxi Zhuang ដើម្បីជំរុញការនាំចេញដំឡូងមីដល់ ៤០ ម៉ឺនតោនក្នុងមួយឆ្នាំ និងផ្តល់ ការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីពន្លឿនដំណើរការ។
តំណាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ទីររដ្ឋបាលខេត្តក៏បានចូលរួមក្នុងពិធីនេះដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយប្រទេសអាស៊ានទាំង១០ និងដៃគូបរទេសដូចជា ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ បង្កើតទីផ្សារកម្ពុជាសម្រាប់ការនាំចេញ។
លោកបានបញ្ជាក់ថា កម្ពុជាបាននាំចេញដំឡូងមីស្ងួត ម្សៅដំឡូងមី និងដំឡូងមី ជិត៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២១ ជាពិសេសប្រទេសថៃ និងវៀតណាម។
តម្លៃដំឡូងមីស្រស់មានតម្លៃចន្លោះពី ២០០-២៨០ រៀល ហើយពូជស្ងួតមានតម្លៃចន្លោះពី ៧០០-៧៨០ រៀលក្នុងមួយគីឡូក្រាម។
លោកបន្តថា ដំឡូងមីត្រូវបានដាំដុះនៅក្នុងស្រុកចំនួនប្រាំបួនក្នុងខេត្តបាត់ដំបង ទទួលបានទិន្នផលសរុបចំនួន ៣.២៧៦.០៧៣ តោន លើផ្ទៃដីដាំដុះសរុបចំនួន ១៤៥.៨៩៤ ហិកតា។
លោកបានបន្ថែមថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមីស្រស់ និងស្ងួតមានភាពប្រសើរឡើង ដែលនាំផលចំណេញដល់កសិករ ហើយមន្ទីរបានចុះត្រួតពិនិត្យតម្លៃជាប្រចាំ។
នៅខេត្តសៀមរាប ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពល ដែលមានផ្ទៃដីដាំដុះសរុប ៦៧,.៩៥៤ ហិកតា ជាមួយនឹងទិន្នផលប្រហែល ១៥,៦៥ តោន។
កសិករលក់ឲ្យឈ្មួញនាំដំឡូងមីស្រស់ទៅប្រទេសវៀតណាម និងចំណិតដំឡូងមីស្ងួតទៅប្រទេសថៃ។
លោកបញ្ជាក់ថា សិក្ខាសាលានេះមិនត្រឹមតែមានគោលបំណងផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីតាមដានវឌ្ឍនភាព និងការប្រមូលធាតុចូលផងដែរ។
វាគ្មិនសំខាន់មកពីក្រសួងពាណិជ្ជកម្ម កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែករំលែកព័ត៌មាន និងចំណេះដឹងថ្មីៗជាមួយអ្នកចូលរួមស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម។
ប្រែសម្រួលដោយ៖ សុ ជាតា