ការអំពាវនាវមួយកំពុងត្រូវបានធ្វើឡើងសម្រាប់ការវិនិយោគពីវិស័យឯកជនសម្រាប់គម្រោងទឹកប្រាក់៥៥លានដុល្លារ ដើម្បីអភិវឌ្ឍផលិតផលអេកូទេសចរណ៍នៅតំបន់ភ្នំក្រវាញ និងតំបន់ទន្លេសាបរបស់កម្ពុជា។
គម្រោងទេសភាព និងអេកូទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព (CSLEP) ដឹកនាំដោយធនាគារពិភពលោក ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ មានគោលបំណងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលអេកូទេសចរណ៍ឈានមុខគេ។
លោកស្រី Salimata Follea ប្រធានក្រុមកិច្ចការរបស់ធនាគារពិភពលោកបានមានប្រសាសន៍ថា “CSLEP កំពុងជួយកំណត់ប្រទេសកម្ពុជាចូលក្នុងវគ្គមួយដើម្បីចូលរួមជាមួយក្រុមប្រទេសមួយចំនួនដែលលើកកម្ពស់ទេសចរណ៍អេកូទេសចរណ៍ ជាសសរស្តម្ភគោលមួយរបស់ពួកគេ។
ទេសភាពជួរភ្នំក្រវាញ-ទន្លេសាប (CMTS) លាតសន្ធឹងលើផ្ទៃដីជាង ៣,៨លានហិកតា នៅទូទាំងខេត្តចំនួន៧ ។ ក្រោមគម្រោងនេះ ច្រករបៀងអេកូទេសចរណ៍ នឹងត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍នៃខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាមួយនឹងជួរភ្នំក្រវាញ និងបឹងទន្លេសាប។
បច្ចុប្បន្ន អេកូទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព កំពុងស្វែងរកភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ដើម្បីជំរុញគម្រោងឆ្ពោះទៅមុខ។ ការវិនិយោគកំពុងត្រូវបានស្វែងរកសម្រាប់សេវាកម្ម និងសកម្មភាពនានា រួមទាំងផ្ទះសំណាក់អេកូ កន្លែងបោះជំរុំ និងកន្លែងលក់អាហារសម្រន់ ជម្រើសដឹកជញ្ជូន ផ្លូវឡើងភ្នំ និងជិះកង់ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងការផ្សងព្រេងបែបធម្មជាតិ។
លោកស្រី Follea មានប្រសាសន៍ថា “ការរីកលូតលាស់នៃវិស័យអេកូទេសចរណ៍នៅកម្ពុជាផ្តល់នូវឱកាសពិសេសមួយចំនួនសម្រាប់ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការវិនិយោគឯកជននៅក្នុងតំបន់ការពារ”។
ដើម្បីលើកទឹកចិត្តដល់វិនិយោគិន ច្បាប់ចំនួនពីរត្រូវបានបង្កើតឡើងសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច មានដូចជា៖ ការបន្តកិច្ចសន្យាសម្បទានរយៈពេល ១៥ឆ្នាំ សម្រាប់ផ្ទៃដីជិត១០ហិកតា និងការបន្តរហូតដល់៥០ឆ្នាំ សម្រាប់គម្រោងខ្នាតមធ្យម។ លើសពីនេះ គោលការណ៍ណែនាំត្រូវបានកំណត់ដោយប្រកាស (សេចក្តីប្រកាសផ្លូវការ) និងច្បាប់វិនិយោគនិងបទប្បញ្ញត្តិនានា។
ទីប្រឹក្សាធនាគារពិភពលោក លោក Nick Ray បាននិយាយថា គម្រោងនេះ ដំបូងនឹងផ្តោតលើតំបន់សំខាន់ៗ រួមមាន ស្រុកឱរ៉ាល់ កោះកុង និងភ្នំគូលែន ក្នុងខេត្តសៀមរាប។
លោកបានកត់សម្គាល់ដោយលើកយក Shinta Mani Wild និង Cardamom Tented Camp ជាឧទាហរណ៍នៃឱកាសអភិវឌ្ឍន៍ថា “នេះគឺជារឿងអនាគត ហើយធ្វើការរួមគ្នាដើម្បីអភិវឌ្ឍអេកូទេសចរណ៍នៅក្នុងតំបន់ទាំងនេះ” ។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា “ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចាប់យកឱកាសនេះ ដើម្បីលើកកម្ពស់អេកូទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងតំបន់ការពារ ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិ និងជីវចម្រុះ និងដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់សហគមន៍មូលដ្ឋាន”។
ជាផ្នែកមួយនៃគម្រោងរយៈពេលប្រាំមួយឆ្នាំ ផ្លូវឡើងភ្នំចម្ងាយ ៥០០គីឡូម៉ែត្រ កំពុងត្រូវបានបង្កើតឡើងនៅទូទាំងទេសភាពជួរភ្នំក្រវាញ-ទន្លេសាប ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ផ្លូវលំដំបូងគេនៅភ្នំគូលែនដ៏ពិសិដ្ឋក្នុងខេត្តសៀមរាបនឹងបើកនៅខែឧសភា៕ TTG Asia