ថ្មីៗនេះ បច្ចេកវិទ្យាដ្រូន ត្រូវបានណែនាំនៅក្នុងការដាំដុះដំឡូងមីរបស់ប្រទេសកម្ពុជា ដើម្បីជួយកសិករខ្នាតតូចទទួលបានទិន្នផលកាន់តែប្រសើរ ខណៈពេលដែលកាត់បន្ថយការចំណាយលើការទិន្នផលកសិដ្ឋាន។
ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្មដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ការងារ និងជីវភាពរស់នៅដល់កម្មករនៅតាមជនបទរាប់ពាន់នាក់។ ដោយគាំទ្រគោលនយោបាយដំឡូងមីជាតិ XAG ផ្តល់ថាមពលថ្មីដល់វិស័យនេះជាមួយនឹងដ្រូនកសិកម្មរបស់ខ្លួនដែលអាចប្រើប្រាស់ទឹកតិច និងសារធាតុគីមី និងសម្រួលបន្ទុកការងារលើកសិដ្ឋាន។
ជំហានដ៏ធំមួយឆ្ពោះទៅមុខក្នុងផលិតភាព
ដោយដាំដុះយ៉ាងទូលំទូលាយនៅលើផ្ទៃដីស្រែចំការជាង ៦០០ ពាន់ហិកតាក្នុងប្រទេសកម្ពុជា ដំឡូងមីគ្របដណ្តប់លើផ្ទៃដីដាំដុះធំទីពីរបន្ទាប់ពីស្រូវ ហើយរួមចំណែកដល់កំណើន ៤% នៃផលិតផលក្នុងស្រុកសរុប។ ទោះជាយ៉ាងណាក៏ដោយ ប្រពៃណីនៃការដាំដុះដំឡូងមីពាក់ព័ន្ធនឹងដំណើរការប្រើប្រាស់កម្លាំងពលកម្មខ្លាំង និងចំណាយពេលច្រើន។ ដើម្បីបំពេញតម្រូវការផលិតផលដំឡូងមីដែលកំពុងកើនឡើង រួមទាំងអាហារ ម្សៅ ក្រដាស និងគ្រឿងស្រវឹង កសិករកម្ពុជាបានពង្រីកផ្ទៃដីដាំដំណាំរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយបានចាប់ផ្តើមប្រើប្រាស់ដ្រូនកសិកម្មរបស់ XAG សម្រាប់ការបង្កើនផលិតភាព។
ឆាយ ធី ជាអ្នកទទួលយកការបាញ់ថ្នាំតាមដ្រូនដំបូងគេ ដែលមានដីទំហំ ២០ ហិកតា នៅស្រុកវ៉ារិន ខេត្តសៀមរាប ប្រទេសកម្ពុជា។ ខែឧសភានេះ លោកបានបញ្ជាទិញសេវាកម្មពីដៃគូក្នុងស្រុក XAG Red Sparrow Cambodia និងមានយន្តហោះដ្រូន XAG Agricultural Drone ដើម្បីបាញ់ដោយស្វ័យប្រវត្តិនៅលើចំការដំឡូងមីទំហំ ១០ហិកតារបស់គាត់។
មិនដូចគ្រឿងចក្រកសិកម្មធំៗទេ ដ្រូនអាចដឹកជញ្ជូនបានយ៉ាងងាយស្រួល និងដាក់ពង្រាយទៅកាន់ទីវាលកាន់តែងាយស្រួល។ បន្ទាប់ពីធុងថ្នាំត្រូវបានបំពេញដោយថ្នាំសំលាប់ស្មៅ ដ្រូនកសិកម្ម XAG បានហោះដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបញ្ជារដ្រូន គ្រាន់តែចុចនៅលើកម្មវិធីទូរស័ព្ទ។
ដ្រូនហោះពីលើចំការដំឡូងមី ដោយបាញ់ថ្នាំយ៉ាងជាក់លាក់តាមផ្លូវដែលបានកំណត់ជាមុន និងបានបញ្ចប់ការបាញ់ថ្នាំស្មៅលើផ្ទៃដី ៨ ហិកតា តាមរយៈការគ្រប់គ្រងដោយគ្មានមនុស្សបើក។ កាលពីមុន បរិមាណការងារដូចគ្នាជាធម្មតាកម្មករចំណាយពេលលើកសិដ្ឋានច្រើនជាងមួយសប្តាហ៍ដើម្បីបញ្ចប់ការងារតាមប្រពៃណី ប៉ុន្តែឥឡូវនេះ ការងារអាចសម្រេចបានក្នុងរយៈពេលមួយម៉ោងដោយប្រើដ្រូនកសិកម្មតែមួយ។
ទោះបីជាវិស័យកសិកម្មរក្សាបាននូវកម្លាំងការងារគ្រប់គ្រាន់ក៏ដោយ ក៏ម្ចាស់កសិដ្ឋានក៏ត្រូវប្រឈមនឹងការឡើងថ្លៃរហូតដល់ ១៨-២៥ដុល្លារក្នុងមួយហិកតា នៅពេលដែលពួកគេជួលកម្មករឱ្យបាញ់ថ្នាំសម្លាប់សត្វល្អិត។ កសិករមួយក្រុមអាចបាញ់បានតែ ១ ហិកតាក្នុងមួយថ្ងៃ ដែលពិបាកនឹងទប់ទល់នឹងរដូវមមាញឹកនៃកំណើនដំឡូងមី។
ជម្រើសដែលមានសុវត្ថិភាពជាងមុន ដើម្បីទប់ទល់នឹងការកើនឡើងនៃការចំណាយ
ក្រៅពីការបង្កើនប្រសិទ្ធភាព ដ្រូនកំពុងជួយកសិករដូចជា លោក ឆាយ ធី ក្នុងការកាត់បន្ថយថ្លៃដើមដំណាំរួម។ “ប្រសិនបើខ្ញុំមានដ្រូន XAG ក្នុងរដូវមមាញឹក ដើម្បីជួយខ្ញុំក្នុងការការពារដំណាំ ខ្ញុំអាចសន្សំបាន ៨-១០ ដុល្លារក្នុងមួយហិកតា ដែលពីមុនត្រូវចំណាយលើការបាញ់ថ្នាំដោយដៃ។ ប្រតិបត្តិការ ដ្រូន ក៏កាត់បន្ថយការប្រើប្រាស់សារធាតុគីមីពី ១០-៣០% ដូច្នេះធនធាន និងលុយដែលសន្សំ អាចប្រើប្រាស់ទៅលើ ការដាំដុះដំណាំផ្សេងទៀត នេះបើយោងតាម លោក ឆាយ ធី ដែលបានឃើញពីដំណើរការទាំងមូលនៃការបាញ់ថ្នាំដោយដ្រូន។
ដ្រូនកសិកម្មមានអត្ថប្រយោជន៍ផ្សេងទៀតក្នុងការបិទគម្លាតទិន្នផល និងការពារកសិករពីការប៉ះពាល់សារធាតុគីមី។ វិធីដែលដ្រូនបាញ់ថ្នាំ ពីលើអាកាសចុះមកក្រោមដោយជោគជ័យ ការពារការប៉ះផ្ទាល់នៃគ្រឿងចក្រនៅលើដីធំៗលើដំណាំដំឡូងមី ដោយធានាថាថ្នាំសម្លាប់សត្វល្អិត ឬជីអាចជ្រាបចូលទៅក្នុងរុក្ខជាតិបានយ៉ាងល្អ និងជៀសវាងការបំផ្លាញដំណាំ។
ដំណាំដំឡូងមីអាចដុះលូតលាស់បានខ្ពស់ជាងមួយម៉ែត្រ ហើយជួនកាលលើសពីកម្ពស់មនុស្ស ប៉ុន្តែការបាញ់ថ្នាំតាមបែបប្រពៃណីតម្រូវឱ្យកសិករកាន់ម៉ាស៊ីនបាញ់ថ្នាំស្ពាយ ឬបើកត្រាក់ទ័រចូលចំការ។ ជំនួសឱ្យការធ្វើឱ្យកសិករធ្វើប្រតិបត្តិការលើដី ដ្រូនអាចលុបបំបាត់ហានិភ័យសុខភាពនៃការស្រូបចូលសារសារធាតុគីមី និងថ្នាំពុល ទៅក្នុងខ្លួន។
នៅស្រុកកំណើតរបស់ឆាយធី អ្នកភូមិជាច្រើនបានដាំដំឡូងមីជាប្រភពចំណូលសំខាន់របស់ពួកគេ។ “ខ្ញុំជឿជាក់ថាប្រសិទ្ធភាពខ្ពស់ និងតម្លៃសមរម្យនឹងបង្កើនល្បឿននៃការប្រើប្រាស់ដ្រូន ក្នុងចំណោមកសិករកាន់តែច្រើន។ ដ្រូនកសិកម្មរបស់ XAG មិនត្រឹមតែអាចជួយឱ្យខ្ញុំប្រមូលផលបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់កសិករផ្សេងទៀតដែលមានតម្រូវការដំឡូងមីកើនឡើងដូចគ្នា”។
ការផលិត ការកែច្នៃ និងការនាំចេញដំឡូងមី គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចកសិកម្មរបស់កម្ពុជា។ យោងតាម “គោលនយោបាយជាតិដំឡូងមីឆ្នាំ ២០២០-២០២៥” ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យប្រទេសនេះក្លាយជាប្រទេសផលិត និងឧស្សាហកម្មកែច្នៃ និងក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក។
បច្ចេកវិទ្យាដ្រូន បានបង្ហាញពីអត្ថប្រយោជន៍ផ្សេងៗលើការគ្រប់គ្រងកសិដ្ឋាន ចាប់ពីការបង្កើនទិន្នផលដំណាំ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតិច ដើម្បីការពារសុខុមាលភាពរបស់កម្មករនៅតាមជនបទ។ ដោយសារកម្ពុជាជាប្រទេសផលិតដំឡូងមីធំជាងគេទី ១០ របស់ពិភពលោកជាមួយនឹងផែនការសម្រាប់ជំហានទៅមុខ XAG រំពឹងថានឹងមានកសិករដំឡូងមីកាន់តែច្រើន ប្រើប្រាស់ដ្រូនកសិកម្ម និងទទួលបានប្រាក់ចំណេញកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។ PRNewswire